|
|
លោក Pep Guardiola អ្នកចាត់ការទូទៅរបស់ក្រុម Manchester City បានឆ្លេីយតបទៅកាន់សំណួរដែលគាត់មិនធ្វើការប្តូរកីឡាករតែមួយសោះក្នុងអំឡុងពេលប្រកួតជាមួយក្រុម RB Leipzig។
ក្រុម City បានធ្វើដំណើរទៅកាន់កីឡដ្ឋាន Red Bull Arena ក្នុងប្រទេសអាឡឺម៉ង់ សម្រាប់ការប្រកួតជើងទីមួយនៃការប្រកួត UEFA Champions League វគ្គ ១៦ក្រុមរបស់ពួកគេនៅថ្ងៃពុធ ទី២៣ ខែកុម្ភៈ។ ទោះបីជាការប្រកួតនៅរក្សាស្មើគ្នា ១-១ តាំងពីនាទីទី ៧០ក៏ដោយ ប៉ុន្តែលោក Guardiola មិនបានប្រើប្រាស់កីឡាករបម្រុងណាមួយឡើយ ខណៈដែលតារាងពិន្ទុនៅតែដដែលពេញម៉ោង។
ក្រោយចប់ការប្រកួត គ្រូបង្វឹកសញ្ជាតិអេស្ប៉ាញរូបនេះត្រូវបានគេសួរពីមូលហេតុដែលមិនប្តូរកីឡាករបម្រុងចូលដូចៗគ្នា។ គាត់បានឆ្លើយតបតាមរយៈ CityXtra នៅលើ Twitter ថា៖“វាមិនមែនមានន័យថា ប្រសិនបើខ្ញុំប្តូរបាន ៥នាក់ នោះខ្ញុំត្រូវធ្វើការផ្លាស់ប្តូរ៥ដែរនោះទេ។ ខ្ញុំជាអ្នកគ្រប់គ្រងដ៏ល្អម្នាក់ដែលដឹងថាខ្ញុំត្រូវធ្វើឬអត់។ ប្រហែលជានៅជើងទីពីរ ខ្ញុំនឹងសម្រេចចិត្តឆ្កួត ហើយលេងជាមួយខ្សែប្រយុទ្ធ៩នាក់…”៕
Sponsored by ៖ #AA2888
Telegram ៖ https://telegram.aa2888.vip
Register VIP Account ៖ https://bit.ly/3hsfaQe
AA2888 the best entertainment website with highly confidential, privacy and safety.
Contact Customer Service for 24h/7
•Cellcard: 061782888
•Metfone: 068782888
•Smart: 069782888
Serie A Juventus VS Inter Milan Match ...
សម្រាប់ Breno យើងដឹងថាគាត់មានបញ្ហារបួស MCL ប៉ុន្តែមិនច្បាស់ថាគាត់អាចលេងបាន ឬអត់ទេចុងសប្ដាហ៍នេះ យ៉ាងណាពួកគេមានកីឡាករដែលមានគុណភាព មិនមែនតែ Breno ម្នាក់ទេ ដែលយើងស្គាល់គេ Breno យ៉ាងច្បាស់ ដែលមានអនុស្សាវរីយ៍ល្អៗជាមួយយើង គេជាមនុស្សល្អ មានភាពអាជីព ព្រមទាំងជាកីឡាករដ៏ល្អ និងមានកម្លាំងខ្លាំងក្លាណាស់ ប៉ុន្តែយើងត្រូវតែបារម្ភពីកីឡាករផ្សេងទៀត មិនមែនតែ Breno ម្នាក់នោះទេ ពិតណាស់ Breno ជាកីឡាករដ៏សំខាន់របស់វិសាខា។...
លោក Carlo Ancelotti គ្រូបង្វឹក Brazil national team បានបង្ហាញពីឆន្ទៈរបស់គាត់ក្នុងការបន្តដឹកនាំរហូតដល់ឆ្នាំ 2030 ដោយពណ៌នាបទពិសោធន៍របស់គាត់ជាមួយ Selecao ថាជា អ្វីដែលពិសេស។...
ខ្សែបម្រើវ័យក្មេង Gavi របស់ Barcelona នៅតែអវត្តមានដោយសាររបួស meniscus នៅជង្គង់ខាងស្តាំរបស់គាត់ ដែលជង្គង់ដូចគ្នាពីមុនត្រូវបានប៉ះពាល់ដោយការរហែក ACL ក្នុងឆ្នាំ 2023។ បន្ទាប់ពីសម្រាករយៈពេលពីរសប្តាហ៍ និងអវត្តមានការប្រកួតជាមួយ Rayo Vallecano និងការប្រកួតអន្តរជាតិរបស់អេស្ប៉ាញ ក្លឹបបានជ្រើសរើសវិធីសាស្រ្តអភិរក្សដើម្បីជៀសវាងការវះកាត់ បើទោះបីជានីតិវិធី arthroscopic មិនជាសះស្បើយក៏ដោយ។...
CF Monterrey បានចុះហត្ថលេខាជាផ្លូវការនូវខ្សែប្រយុទ្ធសញ្ជាតិបារាំង Anthony Martial ពី AEK Athens ដែលជាការកត់សម្គាល់ការផ្ទេរដ៏ល្បីបំផុតមួយនៅក្នុង Liga MX នៅរដូវកាលនេះ។...